Blog

អំណោយរបស់អង្គការសាសនាចក្រ

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងជាពិសេសប្រជាពលរដ្ឋខេត្តតាកែវ សូមថ្លែងអំណរគុណជាអនេកចំពោះអង្គការសាសនាចក្រ ដែលជានិច្ចជាកាលតែងតែបរិច្ចាគសំភារៈ និងបរិក្ខាពេទ្យជូនមន្ទីរពេទ្យ ហើយថ្ងៃនះអង្គការសាសនាចក្របានឧបត្ថម្ភម៉ាស៊ីន C arm សម្រាប់ជំនួយដល់ការវះកាត់អោយកាន់តែមានភាពប្រសើរឡើង និងប្រសិទ្ធិភាពខ្ពស់។ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ On behalf of the leadership of Takeo Hospital and especially the people of Takeo […]

ផ្តល់ឈាមគឺផ្តល់ក្កីស្រលាញ់

ផ្តល់ឈាមគឺផ្តល់ក្កីស្រលាញ់! រីករាយថ្ងៃបុណ្យនៃក្កីស្រលាញ់! ថ្ងៃនេះ ក្រុមការងាររបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលដឹកនាំដោយលោកស្រី សុខ តុញ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបានចុះទៅផ្សព្វផ្សាយ និងសុំការបរិច្ចាគឈាមបានចំនួន ៤១ ផ្លោកនៅវិទ្យាស្ថានសន្តិប៉ូល ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ជំនួសមុខអោយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងជាពិសេសអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះប្អូនៗនិស្សិត សាស្រ្តចារ្យ និងបុគ្គលិកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដែលតែងតែសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្នុងយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតមនុស្ស។

ឧបត្ថម្ភសម្ភារៈសិក្សា និងសំភារៈប្រើប្រាស់

នារសៀលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ លោកស្រី សុខ តុញ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានអញ្ជើញដឹកនាំនិស្សិតពេទ្យកម្មសិក្សាជនជាតិបារាំង ដោយបាននាំយកនូវសំភារៈសិក្សា និងប្រដាប់ប្រដារក្មេងលេងមួយចំនួនជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ។ ហើយនេះមិនមែនជាលើកទី ១ ហើយក៍មិនមែនជាលើកចុងក្រោយដែលក្រុមនិស្សិតកម្មសិក្សាជនជាតិបារាំង ឧបត្ថម្ភនូវសំភារៈសិក្សា និងសំភារៈប្រើប្រាស់ផ្សេងៗជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ។

ផ្នែកសល្យសាស្ត្រមន្ទីរពេទ្យបង្អែកខេត្តតាកែវ

មានករណីបុរសម្នាក់ ឈ្មោះ ព ស ណ អាយុ 73ឆ្នាំ មានអារៈឈឺនៅ ស្មងជើងខាងស្ដាំផ្នែកខាងលើ ហើយព្រមទាំងហើម និងវៀចខុសទំរង់ធម្មតា និងឈឺចាប់នៅជង្គង់ផ្នែកខាងស្ដាំ ក្រោយពេលគ្រោះ​ថ្នាក់ចរាចរណ៏។ បន្ទាប់មកក្រុមគ្រួសារនិងសាមីខ្លួនក៏បានសំរេចចិត្តមកពិភាក្សា ជាមួយវេជ្ជបណ្ឌិត និង វេជ្ជបណ្ឌិតឯកទេស ផ្នែកវះកាត់ បាក់បែកឆ្អឹងនិងប្ដូរ សន្លាក់ ដែលបានបញ្ចប់ការសិក្សាពីក្រៅប្រទេស នៅពេទ្យយើង ក្រោយពេលពិនិត្យនិងថតរួចបានពិនិត្យឃើញថាគាត់មានបាក់ឆ្អឹងស្មងជើងផ្នែកខាងលើ ( Fracture Plateau Tibia Droite) បន្ទាប់មកអ្នកជម្ងឺក៏បាន ជ្រើសរើសព្យាបាលដោយវះកាត់ […]