ផ្តល់ឈាមគឺផ្តល់ក្កីស្រលាញ់

ផ្តល់ឈាមគឺផ្តល់ក្កីស្រលាញ់!

រីករាយថ្ងៃបុណ្យនៃក្កីស្រលាញ់! ថ្ងៃនេះ ក្រុមការងាររបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលដឹកនាំដោយលោកស្រី សុខ តុញ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបានចុះទៅផ្សព្វផ្សាយ និងសុំការបរិច្ចាគឈាមបានចំនួន ៤១ ផ្លោកនៅវិទ្យាស្ថានសន្តិប៉ូល ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ជំនួសមុខអោយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងជាពិសេសអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះប្អូនៗនិស្សិត សាស្រ្តចារ្យ និងបុគ្គលិកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដែលតែងតែសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្នុងយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតមនុស្ស។

Leave a Reply

Your email address will not be published. Required fields are marked *