សេវាកម្ម

យើងជាមន្ទីរពេទ្យដ៏ល្អបំផុតមួយនៅក្នុងខេត្តដែលមានវេជ្ជបណ្ឌិតដែលមានសមត្ថភាពជាង ៦៥ នាក់ដែលបម្រើសហគមន៍តាំងពីឆ្នាំ ១៩៤២។

យើង​ព្យាបាល​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់

សេវាកម្មរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ

ពិគ្រោះជំងឺក្រៅទូទៅ

សេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺទូទៅរួមមាន៖ ពិគ្រោះជំងឺមនុស្សចាស់, ពិនិត្យជំងឺ វះកាត់តូច និងការព្យាបាលមិនសម្រាកពេទ្យ។

ពិនិត្យជំងឺឯកទេស

សេវាពិនិត្យ ព្យាបាលជំងឺឯកទេសរួមមាន៖ ជំងឺកុមារ, ជំងឺផ្លូវចិត្ត, ជំងឺត្រចៀក ច្រមុះ បំពង់ក, ជំងឺទឹកនោមផ្អែម និងលើសឈាម, ជំងឺសើរស្បែក, ជំងឺកាមរោគ អេសដ៏, ជំងឺរោគស្ត្រី, ពន្យារកំណើត និងរំលូតសុវត្ថិភាព។

ព្យាបាលដោយចលនា

សេវាព្យាបាលដោយចលនារួមមាន៖ ការព្យាបាលដោយដៃ, ការព្យាបាលដោយស្អំ ឈឺចាប់ថ្មី រឺស្រាល និងការព្យាបាលដោយដៃនឹងស្អំ។

សុខភាពមាត់ ធ្មេញ

សេវា សុខភាពមាត់-ធ្មេញរួមមាន៖ពិគ្រោះជំងឺមាត់, ​វះកាត់បួសអញ្ជាញធ្មេញ​, ដកធ្មេញ, សំអាតធ្មេញ​, ទាញបញ្ចូលសន្លាក់ឆ្អឹងថ្គាមក្រោម, ព្យាបាលរលាកឆ្អឹងរណ្តៅធ្មេញ,…

សង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលជំងឺទូទៅ

សេវាសម្រាកព្យាបាលសង្រ្គោះបន្ទាន់ទូទៅរួមមាន៖ សង្គ្រោះបន្ទាន់ជំងឺទូទៅមនុស្សចាស់ ឬលាងក្រពះសម្រាកពេទ្យ និងសង្គ្រោះបន្ទាន់។

សម្រាកព្យាបាលជំងឺកុមារ

សេវាសម្រាកព្យាបាលជំងឺកុមាររួមមាន៖ សង្គ្រោះបន្ទាន់ជំងឺទូទៅកុមារ, និងសម្រាកព្យាបាលជំងឺទូទៅ-វះកាត់។

ការសម្រាកព្យាបាលជំងឺសួត-របេង

ការសម្រាកព្យាបាលជំងឺសួត-របេង​​រួមមានសេវាសម្រាកព្យាបាលជំងឺសួត​​​ និងរបេង ស្រាវជ្រាវ។

ការសម្រាកព្យាបាលមុន និងក្រោយ វះកាត់

ការសម្រាកព្យាបាលមុន និងក្រោយ វះកាត់រួមមានសេវាសង្គ្រោះបន្ទាន់ជំងឺវះកាត់ សម្រាប់មនុស្សចាស់។

ការសម្រាកព្យាបាលផ្នែកសល្យសាស្ត្រ

ការសម្រាកព្យាបាលផ្នែកសល្យសាស្ត្ររួមមាន៖ សេវាសម្រាកព្យាបាលជំងឺវះកាត់ មនុស្សចាស់និងតេតាណូស​។ 

ការសម្រាកព្យាបាលផ្នែកសម្ភព

ការសម្រាកព្យាបាលផ្នែកសម្ភពរួមមាន៖ សម្រាកពេទ្យមានជម្ងឺក្នុងកំឡុងមានផ្ទៃពោះ, គំរាមកើត​/ សម្រាកព្យាបាលជម្ងឺ, សម្រាលកូនធម្មតា អត់កាត់ទ្វារមាស, សម្រាលកូនភ្លោះ​ឬ​ បញ្ជ្រាសជើង Accouchement,…

ការសម្រាកព្យាបាលនិងវះកាត់ផ្នែករោគស្ត្រី

ការសម្រាកព្យាបាលនិងវះកាត់ផ្នែករោគស្ត្រីរួមមាន៖ សេវាសម្រាកពេទ្យមានរោគស្ត្រី,សម្រាកពេទ្យកំពុងរំលូតកូន, សំអាតសំណល់សុកក្រោយរំលូតកូន, វះដុំដោះ, ដុតជំងឺសេមាន់ ដោយប្រើថ្នាំសណ្តំ,… 

ការវះកាត់ជម្ងឺកុមារ​​

ការ វះកាត់ជម្ងឺកុមារ​​រួមមាន៖ ដេររបូសធម្មតា, រាល់ឆ្អឹងបាក់មុខតំណរឆ្អឹងមិនឃ្លាតពីគ្នា​និង របូតសន្លាក់, កាត់ថ្នេរជាប់អណ្តាត ដោយប្រើថ្នាំសណ្តំ, យកវត្ថុចំឡែកចេញពីរន្ធច្រមុះ ឬ ត្រចៀក បំពង់ក,….

ការវះកាត់មធ្យម

ការវះកាត់មធ្យមរួមមាន៖ ការវះកាត់រាល់ឆ្អឹងបាក់និង របូតសន្លាក់, វះដាក់ទុយោបង្ហូរខ្ទុះឬឈាម, វះកាត់តសរសៃពួ ឬសរសៃវិញ្ញាណ, វះកាត់អបឆ្អឹងបាក់ដងកាំបិតដោយលោហៈវេជ្ជសាស្ត្រប្រូស,….

ការវះកាត់ធំ

ការវះកាត់ធំរួមមាន៖​ ការវះកាត់ដែលបណ្ដាលពីការលាកធ្ងន់ធ្ងរ,  ការវះកាត់ដាក់ទុយោបង្ហូរខ្ទុះឬឈាមនៅនឹងទ្រូង, ចោះបំពង់ខ្យល់, វះបញ្ចូលពោះវៀនដែលជុះតាមចង្កេះ, -លាងរបួសដោយរលាកភ្លើង​ឬប៉ះស្បែកប្រើថ្នាំសណ្តំ,….

ផ្នែករូបភាពវេជ្ជសាស្ត្រ

សេវាអមគ្លីនិក រូបភាពវេជ្ជសាស្ត្ររួមមាន៖ ថតកាំរស្មីអ៊ិច,​ ឆ្លុះអេកូសាស្ត្រ, អគ្គីសនីបេះដូង, ថត ស៊ីធីស្គែន,​ និងថត ស៊ីធីស្គែនដោយចាក់សូលុយស្យុងតាមសសៃ។

ផ្នែកមន្ទីរពិសោធន៍

ផ្នែកមន្ទីរពិសោធន៍ រួមមាន៖HEMATOLOGIE, COAGULATION, BIOCHIMIE, IONOGRAMM, SEROLOGIE ET IMMUNOLOGIE, MICROBIOLOGIE,…

រថយន្តសង្គ្រោះ

សេវារថយន្តសង្គ្រោះរួមមាន៖ បេសកកម្មសង្គ្រោះ (ដឹកចូលមន្ទីរពេទ្យ), គ្រោះថ្នាក់ចរាចរ, ដឹកសព,.. 

សេវារដ្ឋបាល

សេវារដ្ឋបាលរួមមាន៖ សេវាកោសល្យវិច្ច័យ និងវិញ្ញាបនប័ត្រលើការរំលោភផ្លូវភេទ, លិខិតបញ្ជាក់ជំងឺតាមការស្នើសុំ, លិខិតបញ្ជាក់កំណើតកូនតាមការស្នើសុំ,កោសល្យវិច្ច័យ និងវិញ្ញាបនប័ត្រសុខភាពទូទៅ, គ្រែពិសេសសម្រាប់ការសម្រាកព្យាបាល ក្នុង១ថ្ងៃ

Call us for an appointment

(032) 931- 231

Feel free to contact us.

[email protected]