ផ្នែកសល្យសាស្ត្រមន្ទីរពេទ្យបង្អែកខេត្តតាកែវ

មានករណីបុរសម្នាក់ ឈ្មោះ ព ស ណ អាយុ 73ឆ្នាំ មានអារៈឈឺនៅ ស្មងជើងខាងស្ដាំផ្នែកខាងលើ ហើយព្រមទាំងហើម និងវៀចខុសទំរង់ធម្មតា និងឈឺចាប់នៅជង្គង់ផ្នែកខាងស្ដាំ ក្រោយពេលគ្រោះ​ថ្នាក់ចរាចរណ៏។ បន្ទាប់មកក្រុមគ្រួសារនិងសាមីខ្លួនក៏បានសំរេចចិត្តមកពិភាក្សា ជាមួយវេជ្ជបណ្ឌិត និង វេជ្ជបណ្ឌិតឯកទេស ផ្នែកវះកាត់ បាក់បែកឆ្អឹងនិងប្ដូរ សន្លាក់ ដែលបានបញ្ចប់ការសិក្សាពីក្រៅប្រទេស នៅពេទ្យយើង ក្រោយពេលពិនិត្យនិងថតរួចបានពិនិត្យឃើញថាគាត់មានបាក់ឆ្អឹងស្មងជើងផ្នែកខាងលើ ( Fracture Plateau Tibia Droite) បន្ទាប់មកអ្នកជម្ងឺក៏បាន ជ្រើសរើសព្យាបាលដោយវះកាត់ តាមបែប វេជ្ជសាស្រ្តទំនើប និងឆាប់រហ័សជាសះស្បើយ ព្រមទាំងសំរាកព្យាបាលត្រឹមត្រូវនៅមន្ទីពេទ្យរយះពេលខ្លី និងទៅធ្វើការងារបានដូចដើមវិញ។
រាល់ពេលអារះឈឺបែបនេះសូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលឱ្យបាន​ត្រឹមត្រូវ។
ផ្នែកសល្យសាស្ត្រមន្ទីរពេទ្យបង្អែកខេត្តតាកែវ
សូមអរគុណដល់ក្រុមការងារដែលបានសហការនិងធ្វើការវះកាត់ជូនអ្នកជម្ងឺប្រកបដោយសុខសុវត្ថិភាព។

Leave a Reply

Your email address will not be published. Required fields are marked *

1 Comment