Blog

ឧបត្ថម្ភសម្ភារៈសិក្សា និងសំភារៈប្រើប្រាស់

នារសៀលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ លោកស្រី សុខ តុញ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានអញ្ជើញដឹកនាំនិស្សិតពេទ្យកម្មសិក្សាជនជាតិបារាំង ដោយបាននាំយកនូវសំភារៈសិក្សា និងប្រដាប់ប្រដារក្មេងលេងមួយចំនួនជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ។ ហើយនេះមិនមែនជាលើកទី ១ ហើយក៍មិនមែនជាលើកចុងក្រោយដែលក្រុមនិស្សិតកម្មសិក្សាជនជាតិបារាំង ឧបត្ថម្ភនូវសំភារៈសិក្សា និងសំភារៈប្រើប្រាស់ផ្សេងៗជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ។

ផ្នែកសល្យសាស្ត្រមន្ទីរពេទ្យបង្អែកខេត្តតាកែវ

មានករណីបុរសម្នាក់ ឈ្មោះ ព ស ណ អាយុ 73ឆ្នាំ មានអារៈឈឺនៅ ស្មងជើងខាងស្ដាំផ្នែកខាងលើ ហើយព្រមទាំងហើម និងវៀចខុសទំរង់ធម្មតា និងឈឺចាប់នៅជង្គង់ផ្នែកខាងស្ដាំ ក្រោយពេលគ្រោះ​ថ្នាក់ចរាចរណ៏។ បន្ទាប់មកក្រុមគ្រួសារនិងសាមីខ្លួនក៏បានសំរេចចិត្តមកពិភាក្សា ជាមួយវេជ្ជបណ្ឌិត និង វេជ្ជបណ្ឌិតឯកទេស ផ្នែកវះកាត់ បាក់បែកឆ្អឹងនិងប្ដូរ សន្លាក់ ដែលបានបញ្ចប់ការសិក្សាពីក្រៅប្រទេស នៅពេទ្យយើង ក្រោយពេលពិនិត្យនិងថតរួចបានពិនិត្យឃើញថាគាត់មានបាក់ឆ្អឹងស្មងជើងផ្នែកខាងលើ ( Fracture Plateau Tibia Droite) បន្ទាប់មកអ្នកជម្ងឺក៏បាន ជ្រើសរើសព្យាបាលដោយវះកាត់ […]