
សូមស្វាគមន៍វត្តមានឯកឧត្តមវេជ្ជបណ្ឌិត ងូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលចុះពិនិត្យស្ថានភាពរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ
សូមស្វាគមន៍វត្តមានឯកឧត្តមវេជ្ជបណ្ឌិត ងូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលចុះពិនិត្យស្ថានភាពរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ===========ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ងូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យស្ថានភាពផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវនឹងសិក្សាស្វែងយល់គាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងការថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងសហគមន៍ ស្របតាម “សេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យកំរិត៣។ក្នុងឱកាសនៃការចុះបំពេញការងានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្ដល់ជាអនុសាសន៍ណែនាំមួយចំនួនជូនដល់ក្រុមការងារដែលមានដូចជា៖១). គិតគូរផែនការអភិវឌ្ឍន៍ផ្នែកពិគ្រោះជំងឺក្រៅ ការបន្ថយរយៈពេលរង់ចាំទទួលសេវារបស់អ្នកជម្ងឺ២). ផ្សព្វផ្សាយប្រព័ន្ធលេខទូរសព្ទទាន់ហេតុការណ៍ជូនប្រជាពលរដ្ឋឱ្យដឹងទូលំទូលាយ៣). ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយ សេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង៤). ពង្រឹងការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីតាមរយៈការធ្វើកម្មសិក្សានៅមន្ទីរពេទ្យថ្នាក់ជាតិ៥). […]