ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៤
មានករណីស្រ្តី ម្នាក់ឈ្មោះ ម ស ស អាយុ ៦៥ ឆ្នាំ មានអាការៈឈឺចាប់នៅដើមដៃខាងស្ដាំ ហើយព្រមទាំងហើម និងវៀចខុសទំរង់ធម្មតា អ្នកជម្ងឺបានទៅព្យាបាលគ្រូបុរាណ្យខ្មែរ អស់រយៈពេល ៤៥ថ្ងៃហើយនៅតែមិនបាត់ឈឺចាប់នៅស្មាផ្នែកខាងស្ដាំ ទើបក្រុមគ្រួសារនិងសាមីខ្លួនក៏បានសំរេចចិត្តមកពិភាក្សាជំងឺជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ បាក់បែកឆ្អឹង និងប្តូរ សន្លាក់ នៅពេទ្យយើង ក្រោយពេលពិនិត្យនិងថតរួចបានពិនិត្យឃើញថាគាត់មានបាក់ក ឆ្អឹងដើមដៃស្ដាំផ្នែកខាងលើ ( Fracture col de humerus Droite) បន្ទាប់មកអ្នកជម្ងឺក៏បាន ជ្រើសរើសព្យាបាលវះកាត់ តាមបែប វេជ្ជសាស្រ្តទំនើបនិង ឆាប់រហ័សជាសះស្បើយ ព្រមទាំងសំរាកនៅមន្ទីរពេទ្យរយៈពេលខ្លី និងទៅធ្វើការងារបានដូចដើមវិញ។ រាល់អាការៈឈឺបែបនេះសូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅផ្នែកសល្យសាស្ត្រនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។
សូមអរគុណ ក្រុមការងារដែលបានសហការនិងធ្វើការវះកាត់ជូនអ្នកជម្ងឺប្រកបដោយសុខសុវត្ថិភាព។