ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២៤
មានករណី ក្មេងប្រុស ម្នាក់ឈ្មោះ ស ស ប អាយុ ១៦ ឆ្នាំ មានអាការៈឈឺនៅដើមដៃខាងឆ្វេង ហើយព្រមទាំងហើម និងវៀចខុសទំរង់ធម្មតា និងឈឺចាប់នៅស្មាផ្នែកខាងឆ្វេង ក្រោយពេលគ្រោះថ្នាក់ចរាចរណ៏។ បន្ទាប់មកក្រុមគ្រួសារនិងសាមីខ្លួនក៏បានសំរេចចិត្តមកពិភាក្សា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ បាក់បែកឆ្អឹង និងប្តូរ សន្លាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត្តតាកែវ ក្រោយពេលពិនិត្យនិងថតរួចបានពិនិត្យឃើញថាគាត់មានបាក់ក ឆ្អឹងដើមដៃឆ្វេង ផ្នែកខាងលើ ( Fracture col de humerus Gauche ) បន្ទាប់មកអ្នកជម្ងឺក៏បាន ជ្រើសរើសព្យាបាលវះកាត់ តាមបែប វេជ្ជសាស្រ្តទំនើបនិង ឆាប់រហ័សជាសះស្បើយ ព្រមទាំងសំរាកនៅមន្ទីរពេទ្យរយះពេលខ្លី និងទៅធ្វើការងារបានដូចដើមវិញ។ រាល់អាការៈឈឺបែបនេះ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។
សូមអរគុណ ក្រុមការងារដែលបានសហការនិងធ្វើការវះកាត់ជូនអ្នកជម្ងឺប្រកបដោយសុខសុវត្ថិភាព។