ក្រុមការងារដែលបានសហការនិងធ្វើការវះកាត់ជូនអ្នកជម្ងឺប្រកបដោយសុខសុវត្ថិភាព

នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤, ករណីបុរសម្នាក់ឈ្មោះ ព ហ អាយុ ២០ ឆ្នាំ ក្រោយពេល គ្រោះ ថ្នាក់ ចរាចរណ អ្នកជម្ងឺ មានអាការៈឈឺនៅភ្លៅខាងស្ដាំខ្លាំង និងហើមសាច់និង អ្នកជម្ជឺមិនអាចដើរបាន ។បន្ទាប់មកក្រុមគ្រួសារនិងសាមីខ្លួនក៏បានសំរេចចិត្តមកពិភាក្សា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ បាក់បែកឆ្អឹង និងប្តូរ សន្លាក់ នៅពេទ្យយើង ក្រោយពេលពិនិត្យនិងថតរួចបានពិនិត្យឃើញថាគាត់មានបាក់ឆ្អឹងភ្លៅខាងក្រោមផ្នែកខាងស្ដាំ ( Fracture supracondyle et Intercondyle, Hoffa du fémur Droite ) ។ បន្ទាប់មកអ្នកជម្ងឺក៏បាន ជ្រើសរើសព្យាបាលវះកាត់ តាមបែប វេជ្ជសាស្រ្តទំនើបនិង ឆាប់រហ័សជាសះស្បើយ ព្រមទាំងសំរាកនៅមន្ទីរពេទ្យរយះពេលខ្លី និងទៅធ្វើការងារបានដូចដើមវិញ។
រាល់អាការះឈឺបែបនេះ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅផ្នែកសល្យសាស្ត្រនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។
សូមអរគុណ ក្រុមការងារដែលបានសហការនិងធ្វើការវះកាត់ជូនអ្នកជម្ងឺប្រកបដោយសុខសុវត្ថិភាព។

ប្រភពៈ លោកវេជ្ជៈបណ្ឌិតឯកទេស ខេង ផល្លា

Leave a Reply

Your email address will not be published. Required fields are marked *