



មន្ទីរពេទ្យបង្អែកខេត្តតាកែវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
-លោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ
-លោក ហ៊ីង ប៊ុនធន គ្រូបង្រៀនភាសាកូរ៉េស្ម័គ្រចិត្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ
ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ជួយជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមបន្ទាន់។ តាំងនាមយើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមសម្ដែងនូវការកោតសរសើរ និងគួរឲ្យស្ញប់ស្ញែងចំពោះការចូលរួមរបស់លោកទាំងពីរក្នុងសកម្មភាពមនុស្សធម៌មួយនេះ ដែលស្របតាមពាក្យស្លោក៖ “បរិច្ចាគឈាម គឺជួយជីវិត”។ សូមឲ្យអំពើដ៏សប្បុរសដូចនេះនៅតែបន្តកើតមាន និងក្លាយជាប្រភពនៃចេតនាជម្រុញទឹកចិត្តដល់សាធារណជនទូទៅ ក្នុងការចូលរួមសហការជាមួយវិស័យសុខាភិបាល ដើម្បីសង្គ្រោះជីវិតមនុស្សជាច្រើនទៀត។