កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

នារសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តម សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានចុះពិនិត្យមើលវឌ្ឍនៈភាពការកែលម្អគុណភាពបម្រើសេវារបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ការចុះពិនិត្យេវឌ្ឍនៈភាពមានគោលបំណងធំៗចំនួន២៖
១.បង្កើនភាពស្និទ្ថស្នាលជាមួយមន្ទីរពេទ្យព្រះអង្គឌួងជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវា និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពដល់គ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តតាកែវដើម្បីបម្រើសេវាថែទាំនិងព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
២.ពិនិត្យតាមដានផែនការកែលម្អ និងការរៀបចំផ្នែកសង្ក្រោះបន្ទាន់(Urgente-Porte) ការបែងចែក ទទួលជំងឺដំបូងនិងពិគ្រោះក្រៅ។
ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាលក៏បានបើកកិច្ចប្រជុំជា
មួយជាមួយប្រធាន អនុប្រធាន ប្រធានផ្នែក នាយសាលទាំងអស់នៃមន្ទីរពេទ្យដោយផ្តល់អនុសាសន៍គន្លឺះសំខាន់ៗក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងការបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណ
ភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តសិទ្ធភាព និងសមធម៌ដល់ប្រជាពលរដ្ឋ ។ទន្ទឹមហ្នឹងនោះ គណៈប្រតិភូក៏បានចុះពិនិត្យនៅផ្នែកសំខាន់ៗមួយចំនួយរបស់មន្ទីរពេទ្យ។

Leave a Reply

Your email address will not be published. Required fields are marked *