May 2025

3 Results

ការបរិច្ចាគឈាមជូនមន្ទីរពេទ្យ

មន្ទីរពេទ្យបង្អែកខេត្តតាកែវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖-លោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ-លោក ហ៊ីង ប៊ុនធន គ្រូបង្រៀនភាសាកូរ៉េស្ម័គ្រចិត្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ជួយជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមបន្ទាន់។ តាំងនាមយើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមសម្ដែងនូវការកោតសរសើរ និងគួរឲ្យស្ញប់ស្ញែងចំពោះការចូលរួមរបស់លោកទាំងពីរក្នុងសកម្មភាពមនុស្សធម៌មួយនេះ ដែលស្របតាមពាក្យស្លោក៖ “បរិច្ចាគឈាម គឺជួយជីវិត”។ សូមឲ្យអំពើដ៏សប្បុរសដូចនេះនៅតែបន្តកើតមាន និងក្លាយជាប្រភពនៃចេតនាជម្រុញទឹកចិត្តដល់សាធារណជនទូទៅ ក្នុងការចូលរួមសហការជាមួយវិស័យសុខាភិបាល ដើម្បីសង្គ្រោះជីវិតមនុស្សជាច្រើនទៀត។

រីករាយថ្ងៃចូលនិវត្តន៍ លោក សុខ នីម នាយសាលរង ផ្នែកវះកាត់កុមារ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ

រីករាយថ្ងៃចូលនិវត្តន៍ លោក សុខ នីម នាយសាលរង ផ្នែកវះកាត់កុមារ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ថ្ងៃនេះជាថ្ងៃចុងក្រោយនៃអាជីពការងារជាមន្រ្តីរាជការក្នុងរយៈពេល ៣៥ឆ្នាំរបស់គាត់។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបំពេញកិច្ចការដ៏ល្អឆ្នើមរបស់លោក។ យើងទាំងអស់គ្នានឹងចង់ចាំនូវ គុណនូបការៈ គំរូវីរៈភាព ការលះបង់ ការដឹកនាំប្រកបដោយព្រហ្មវិហារធម៍ សមត្ថភាព និងសាមគ្គីភាពក្នុងន័យភាតរភាព ហើយក៏សូមកោតសរសើរដល់លោក ដែលបានចូលរួមចំណែកយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យទាំងផ្នែកស្មារតី និងបច្ចេកទេសវេជ្ជសាស្រ្តកន្លងមក។ សូមជូនពរឲ្យលោកគ្រូ មានសុខភាពល្អ ជន្មាយុយឺនយូរ និងរីករាយជាមួយទំព័រជីវិតថ្មីបន្ទាប់ពីការចូលនិវត្តន៍។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

នារសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តម សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ […]