ពិធីប្រគល់-ទទួល សម្ភារបរិក្ខាពេទ្យដែលជាអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ

ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២០៥៦៨ ត្រូវថ្ងៃសុក្រទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានរៀបចំ ពិធីប្រគល់-ទទួល សម្ភារបរិក្ខាពេទ្យដែលជាអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធចុងក្រោយ ក្រោមគណៈអធិបតីលោកវេជ្ជបណ្ឌិត ញា ស៊ីថាន ប្រធានស្តីទីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគម ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត នៀល ខ្លីងហ្គឺ អ្នកឯកទេសខាងគម្រោងវេជ្ជសាសត្រ និងលោកស្រី ខារ៉ូល អាន កញ្ញា យន សូផាណែត លោកវេជ្ជបណ្ឌិត តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យ លោកស្រីអនុប្រធាន និងលោក លោកស្រី ជាប្រធានផ្នែក នាយសាល នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ មន្ទីរពេទ្យបង្អែកខេត្តតាកែវ និងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធចុងក្រោយបានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ការបរិច្ចាកសម្ភារបរិក្ខាពេទ្យ និងបណ្តុះបណ្តលបុគ្គលិកនៅឆ្នាំ ២០១៩ និងបន្តរហូតដល់បច្ចុប្បន្ន ។ក្នុងគម្រោងឆ្នាំ ២០២៣កន្លងទៅនេះ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានទទួលសម្ភារបរិក្ខាពេទ្យដែលមានតម្លៃសរុបរហូតដល់ 182,895.76$ ។
ជំនួសមុខអោយបងប្អូនអ្នកជំងឺដែលបានមកប្រើប្រាស់សេវាសុខាភិបាលក្នុងមន្ទីរពេទ្យ ខ្ញុំសូមថ្លែងអំណរគុណជាអនេក ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធចុងក្រោយ ដែលបានផ្តល់អំណោយសម្ភារបរិក្ខាពេទ្យជាបន្តបន្ទាប់ ដើម្បីធ្វើទំនើបកម្មការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តតាកែវ និងប្រជាពលរដ្ឋមួយចំនួនទៀតដែលមកខេត្តកំពង់ស្ពឺ កំពត កែប និងខេត្តកណ្តាល។

Leave a Reply

Your email address will not be published. Required fields are marked *